Breaking News
Home / កម្សាន្ត / រំជួលចិត្តស្ទើរស្រក់ទឹកភ្នែកតាម!! ក្រោយឃើញទិដ្ឋភាព កូនប្រុសក្រាបសំពះ ជូនដំណើរលោកឪពុក ដែលមានអាយុ៩២ឆ្នាំ ឡើងរថយន្ដទៅព្យាបាលជំ ងឺ កូ វី ដ ១៩ រួចមក លោកស្រី ទ្រី ដាណា ក៏បានបង្ហាញពីអារម្មណ៍ដ៏រំជួលចិត្តរបស់ខ្លួនថា…

រំជួលចិត្តស្ទើរស្រក់ទឹកភ្នែកតាម!! ក្រោយឃើញទិដ្ឋភាព កូនប្រុសក្រាបសំពះ ជូនដំណើរលោកឪពុក ដែលមានអាយុ៩២ឆ្នាំ ឡើងរថយន្ដទៅព្យាបាលជំ ងឺ កូ វី ដ ១៩ រួចមក លោកស្រី ទ្រី ដាណា ក៏បានបង្ហាញពីអារម្មណ៍ដ៏រំជួលចិត្តរបស់ខ្លួនថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពដ៏រំជួលចិត្តចំនួនពីរសន្លឹក ស្ដីពីអ៊ំប្រុសម្នាក់ បានលុតជង្គង់ ក្រាបសំពះលោកតាម្នាក់ ត្រូវជាឪពុកបង្កើតរបស់គាត់ ដែលមានអាយុ៩២ឆ្នាំ ទៅហើយ រស់នៅព្រែកឯក បានរៀបចំបង្វិច និងវ៉ាលី ត្រៀមខ្លួនឡើងរថយន្ដ ដើម្បីទៅសម្រាកព្យាបាលជំ ងឺ កូ វី ដ ១៩ បានធ្វើឱ្យមហាជនទូទាំងប្រទេសមានការរំជួលចិត្តជាខ្លាំង។ នៅលើគណនីហ្វេសប៊ុករបស់លោកស្រី ទ្រី ដាណា វិញ ក្រោយឃើញទិដ្ឋភាព កូនប្រុសក្រាបសំពះ ជូនដំណើរលោកឪពុក ដែលមានអាយុ៩២ឆ្នាំ ឡើងរថយន្ដទៅព្យាបាលជំ ងឺ កូ វី ដ ១៩ រួចមកគាត់ក៏បានលើកឡើង នូវសំណេរមួយឃ្លា ដោយសរសេររៀបរាប់ ទាំងអារម្មណ៍រំជួលចិត្តថា៖ “មើលរូបថតនេះហើយ មានអារម្មណ៍ថាចង់យំ កូនថ្វាយបង្គំជូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដំណើរឪពុកអាយុ ៩២ឆ្នាំ ទៅព្យាបាលជំ ងឺ កូ វី ដ ១៩។ មិនដឹងមានពាក្យអីរៀបរាប់អស់ ពីទំហំទឹកចិត្ត មនោសញ្ចេតនានេះ។ ព្រោះតែកូ វី ដ ១៩បងប្អូនត្រូវផ្អាកការងារ ផ្អាកការរកស៊ី គ្មានចំណូល។ នាងខ្ញុំក៏ដូចគ្នា ត្រូវផ្អាកអាជីវកម្មទាំងអស់ ដើម្បីប្ដូរមកវិញនូវក្ដីសង្ឃឹមមួយថាកូ វី ដ នឹងរ លាយបាត់ ប្រទេសយើងនឹងស្រស់បំព្រងឡើងវិញ មានតែពាក្យថាទ្រាំ សូមបងប្អូនគោរពវិធានការសុខាភិបាលសិន កុំទាន់ជួបជុំឪពុកម្ដាយ បងប្អូន កូនក្មួយ បើយើងក៏មិនច្បាស់ថាយើងមានវី រុ សនេះឬអត់។ ទ្រាំនៅផ្ទះមួយរយៈ អត់ឃ្លា ន ពងទា មី សិន ថ្ងៃក្រោយ យើងនឹងសប្បាយ ជួបជុំមនុស្សជាទីស្រលាញ់។ ចូលរួមអនុវត្ត ៣កុំ ៣ការពារ ទាំងអស់គ្នា”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Leave a Reply

Your email address will not be published. Required fields are marked *