Breaking News
Home / ព័ត៌មាន / អុញនោះថាមែនៗ!! ក្រោយមាន ជ ម្លោះ ជាមួយអ្នកលក់បន្លែ ពេលនេះសន្តិសុខរូបនេះ ត្រូវបាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ហៅមកជួប និងបាន… (មានវីដេអូ)

អុញនោះថាមែនៗ!! ក្រោយមាន ជ ម្លោះ ជាមួយអ្នកលក់បន្លែ ពេលនេះសន្តិសុខរូបនេះ ត្រូវបាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ហៅមកជួប និងបាន… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីទទួលការ រិះគ ន់ជាច្រើននៅលើបណ្តាញសង្គមហ្វេសបុក ក្រោយពីមានសន្តិសុខម្នាក់ បាន ឈ្លោះ និងឈានដល់ប្រ តា យ ប្រ ត ប់ គ្នាជាមួយនឹងអ្នកលក់បន្លែចល័តតាមផ្លូវ នៅពេលនេះដោយយោងតាមហ្វេសបុកផេចឈ្មោះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានជូនដំណឹងថា: ថ្មីៗនេះ នាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិនិត្យឃើញលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយ និងចែករំលែកជាបន្តបន្ទាប់ពាក់ព័ន្ធនឹងសកម្មភាពសន្តិសុខឯកជនម្នាក់បានប្រព្រឹត្ត អំ ពើ ហិ ង្សា លើប្រជាពលរដ្ឋជាអាជីវករលក់បន្លែ។ បន្ទាប់ពីទទួលបានព័ត៌មាននេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន បានចាត់មន្ត្រីជំនាញ នៃនាយកដ្ឋានធ្វើការស្រាវជ្រាវ ស៊ើបបញ្ជាក់ និងសូមបំភ្លឺជូនដូចខាងក្រោម:កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១១និង០០នាទី ឈ្មោះ ដូង ពុំ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ សន្តិសុខរបស់ក្រុមហ៊ុន PPCC ទីលំនៅបច្ចុប្បន្ន ភូមិទទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តកំពង់ចាម បានធ្វើសកម្ម ភាព ហឹ ង្សា ទៅលើប្រជាពលរដ្ឋដែលជាអ្នកលក់បន្លែ នៅចំនុចបរិវេណក្រុមហ៊ុនស្ថិតនៅភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ មន្ត្រីការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន សហការជាមួយកម្លាំងស្នងការដ្ឋានលនគរបាលរាជធានីភ្នំពេញ បានកោះហៅឈ្មោះ ដូង ពុំ ភេទប្រុស អាយុ ៣៣ឆ្នាំ ដើម្បីធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច សន្តិសុខឯកជនរូបនេះបានបំភ្លឺថា គឺពិតជាមានករ ណីប្រព្រឹត្ត អំ ពើ ហឹ ង្សា ជាមួយប្រជាពលរដ្ឋជាអ្នកលក់បន្លែចល័តនោះពិតប្រាកដមែន។ សន្តិសុខរូបនេះបានបញ្ជាក់បន្ថែមថា មុនឈានដល់ប្រព្រឹត្តិសកម្មភាព ហឹ ង្សា ខ្លួនបានហា ម ឃា ត់ អាជីវករលក់បន្លែចល័ត មិនឲ្យចូលលក់នៅក្នុងបរិវេនបឹងកក់ដែលជាតំបន់ហា ម ឃា ត់ និង ប៉ះ ពា ល់ ដល់បរិវេណឃ្លាំងទំនិញដែលខ្លួនកំពុងយាមនោះផង ប៉ុន្តែអាជីវកររូបនោះមិនស្តាប់ នៅតែចចេសបន្តចូលលក់ ទើបឈានដល់ ហឹ ង្សា វា យ ប្រត ប់ គ្នាតែម្តង ប៉ុន្តែមិនបង្កឱ្យមាន រ បួ ស ស្នាមធ្ង ន់ ធ្ងរនោះទេ។ បន្ទាប់ពីកើតហេ តុ រួច អាជីវករលក់បន្លែបានធ្វើដំណើរចាកចេញពីកន្លែងកើតហេ តុដោយពុំមានការ ប្តឹ ង ផ្ដល់គ្នាទៅវិញទៅមកនោះឡើយ។ ក្រោយពីការសាកសួររួច មន្ត្រីជំនាញរបស់នាយកដ្ឋាន និងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្ត អំ ពើរ ហឹ ង្សា លើប្រជាពលរដ្ឋបន្តទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *